កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ចំណេះដឹងពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
នារសៀលថ្ងៃអង្គារ ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ចំណេះដឹងពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។...
