នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងបេសកកម្មរៀបចំកម្មវិធី“កិច្ចប្រជុំវាយតម្លៃលទ្ធផលសវនកម្មឆ្នាំ២០២៣” និង”វគ្គ
បណ្ដុះបណ្ដាលស្ដីពីកិច្ចបញ្ជិកាគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ” នៅខេត្តកំពត ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដំណើរដោយសហការី បានឆ្លៀតពេលរៀបចំកម្មវិធីសបុ្បរសធម៌នៅអង្គការវិទ្យាស្ថានអភិវឌ្ឍវប្បធម៌ខ្មែរ ដែលមានទីស្ថិតនៅក្នុងទីរួមខេត្តកំពតដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាមួយចំនួនជូនដល់កុមារកំព្រាដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលផងដែរ។ នៅក្នុងជំនួបនេះផងដែរ អង្គភាពសវនកម្មផ្ទៃក្នុងបានរៀបចំជាអាហារថ្ងៃត្រង់ជូនកុមារ និងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមានដូចជា៖ អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ អំបិល ប៊ីចេង ប្រេងឆា ព្រមទាំងសំភារៈសិក្សា សៀវភៅ និងខ្មៅដៃ ជូនដល់កុមារកំព្រាដែលកំពុងរស់នៅក្នុងអង្គការផងដែរ។ កម្មវិធីបានបញ្ចប់នៅម៉ោង
១២:៣០ នាទីរសៀល ប្រកបដោយសេចក្តីសោមនស្សរីករាយ។