នារសៀលថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងបេសកកម្មរៀបចំកម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងកម្រិតផ្ទៃក្នុងស្តីពី “គោលការណ៍ណែនាំស្តីពីសវនកម្មសមិទ្ធកម្ម” និង “សេចក្តីណែនាំស្តីពីយន្តការនិងនីតិវិធីសវនកម្មសមិទ្ធកម្ម និងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍សវនកម្មសមិទ្ធកម្ម” នៅខេត្តកំពត ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដំណើរដោយសហការី បានឆ្លៀតពេលរៀបចំកម្មវិធីសបុ្បរសធម៌នៅអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (Khmer Cultural Development Institute) ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសំលៀកបំពាក់មួយចំនួនជូនដល់កុមារកំព្រាដែលកំពុងរស់នៅក្នុងអង្គការផងដែរ។