យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ នៅក្នុងការអនុវត្តការងារសង្គម នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដឹកនាំដោយឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងសហការីទាំងអស់បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រានៅអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ដែលមានកុមារសរុបចំនួន ៥០ នាក់ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងជំនួបនេះផងដែរ អង្គភាពសវនកម្មផ្ទៃក្នុងបានរៀបចំជាអាហារថ្ងៃត្រង់ជូនកុមារ និងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមានដូចជា៖ អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ អំបិល ប៊ីចេង ប្រេងឆា ព្រមទាំងសំភារៈសិក្សា សៀវភៅ និងខ្មៅដៃ ជូនដល់កុមារកំព្រាដែលកំពុងរស់នៅក្នុងអង្គការផងដែរ។ កម្មវិធីបានបញ្ចប់នៅម៉ោង ១៣:៣០ នាទីរសៀល ប្រកប ដោយសេចក្តីសោមនស្សរីករាយ។