នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងបេសកកម្មរៀបចំកម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងកម្រិតផ្ទៃក្នុងស្តីពី “គោលការណ៍ណែនាំស្តីពីសវនកម្មអនុលោមភាព និង សេចក្តីណែនាំស្តីពីយន្តការនិងនីតិវិធីសវនកម្មអនុលោមភាព” និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥)” នៅខេត្តសៀមរាប ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដំណើរដោយសហការី បានឆ្លៀតពេលរៀបចំកម្មវិធីសប្បុរសធម៌នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កុមារកំព្រាទាំង ៣៧រូប ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលផងដែរមានដូចជា៖
អង្ករផ្ការំដួល ៧ប៉ាវ, ត្រីខ ២កេស, មីម៉ាៗ ២កេសធំ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ស្កសរ ១០គីឡូ, អំបិល ១០គីឡូ, ប៊ីចេង ១០គីឡូ, ប្រេងឆា ៥លីត្រ ពីរធុង ដែលសរុបថវិកា ចំនួន ១,៦៨៨,០០ រៀល (មួយលានហុកសិបប្រាំបីម៉ឺនប្រាំបីពាន់រៀល)។