ព័ត៌មានថ្មីៗ

កិច្ចប្រជុំសមិទ្ធផលការងារប្រចាំត្រីមាសទី៣ និងប្រចាំ៩ខែ ឆ្នាំ២០២៦ និងទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២៦ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំ ២សប្ដាហ៍នៃខែតុលា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ កិច្ចប្រជុំអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន២ រួមមាន៖១.សេចក្ដីព្រាងសេចក្ដីណែនាំស្តីពីយន្តការ និងនីតិវិធីសវនកម្មសេវាបច្ចេកវិទ្យាព័ត៌មានផ្ទៃក្នុង និង២.សេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីទម្រង់របាយការណ៍សវនកម្មសេវាបច្ចេកវិទ្យាព័ត៌មានផ្ទៃក្នុង របស់អង្គភាពក្រោមឱវាទនៃ អ.ស.ហ. កិច្ចប្រជុំសមិទ្ធផលការងារប្រចាំខែកញ្ញា, ប្រចាំត្រីមាសទី៣, ប្រចាំ៩ខែ, របាយការណ៍សមិទ្ធកម្មនៃមន្រ្ដីអនុវត្តគម្រោងប្រចាំខែកញ្ញា ឆ្នាំ២០២៦, របាយការណ៍វាយតម្លៃមន្ត្រីដែលមានស្នាដៃឆ្នើមប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់នាយកដ្ឋានកិច្ចការទូទៅ

កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី១។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារសម្រេចបានលទ្ធផលល្អប្រសើរធៀបនឹងផែនការសកម្មភាពដែលបានកំណត់ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានសវនកម្មទី១។…

កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២ អាណត្តិទី២

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា គ.ស.២០២៦ ឯកឧត្តម ឈុន​ សម្បត្តិ​ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ ...

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងលើ “ស្ដង់ដា យន្តការនីតិវិធី និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃការប្រតិបត្តិការគោលការណ៍គ្រឹះក្រមសីលធម៌វិជ្ជាជីវៈ”

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនធាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.បានដឹកនាំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងលើ “ស្ដង់ដា យន្តការនីតិវិធី និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃការប្រតិបត្តិការគោលការណ៍គ្រឹះក្រមសីលធម៌វិជ្ជាជីវៈ”ក្រោមការធ្វើបង្ហាញដោយលេខាធិការ គ.ត.ក. ជូនសវនករ និងឋានុក្រមពាក់ព័ន្ធ ក្នុងការត្រៀមលក្ខណៈចូលរួមការវាយតម្លៃការប្រតិបត្តិ...

អង្គភាពសវនកម្មផ្ទៃក្នុងបានចូលរួមពិធីកាន់បិណ្ឌ និងបង្សុកូល ឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធ និងបុព្វការីជននៅវត្តទួលសន្តិវ័ន (ហៅ វត្តទួលអស់លោក)

នាព្រឹកថ្ងៃពុធ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់​ដឹកនាំការិយាល័យនិងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បាន​រៀបចំទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងបរិក្ខាប្រគេន​ដល់ព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីបង្សុកូល ឧទ្ទិសបុណ្យកុសលជូន ចំពោះវិញ្ញាណក្ខន្ធ និងបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង ៧ (ប្រាំពីរ)…

កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងផ្តល់ការណែនាំបន្ថែមលើក្របខ័ណ្ឌបទប្បញ្ញត្តិចំនួន ២ រួមមាន៖ ១).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីសវនកម្មទ្រព្យសកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ២).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្សរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងផ្តល់ការណែនាំបន្ថែមលើក្របខ័ណ្ឌបទប្បញ្ញត្តិចំនួន ២ រួមមាន៖ ១).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីសវនកម្មទ្រព្យសកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ២).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្សរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព…