ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលដល់កន្លែងនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោក នួន សំរតនា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំមន្ដ្រីជំនាញចុះទៅហ្វឹកហាត់ការងារដល់ទីកន្លែងនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កសហវ និងបានជូបសំណេះសំណាល និងថ្លែងអំណរគុណដល់លោក ទក សុខុម ប្រធាននាយកដ្ឋានសវនកម្មថ្នាក់កណ្ដាលនៃអគ្គសវនកម្មផ្ទៃក្នុង កសហវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ កសហវ ដែលបានអនុញ្ញាតឱ្យមន្ដ្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចុះហ្វឹកហាត់ការងារដល់ទីកន្លែងរយៈពេល ១ ខែពេញ។