នាថ្ងៃព្រហស្បតិ៍ ៣ កើត និងថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) កញ្ញា ឌុំ ផានិត ប្រធានការិយាល័យសវនកម្មទី២ និងជាប្រធានក្រុមការងារនារីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយមន្ត្រីជំនាញ ០១ រូប បានអញ្ជើញចូលរួមកម្មវិធីវិបស្សនារបស់ក្រុមការងារបញ្ជ្រាបយេនឌ័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ប.យ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ខេមរាអង្គរ ខេត្តសៀមរាប។ កម្មវិធីវិបស្សនានេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់រៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០២៤-២០២៨ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ លោកស្រីអគ្គនាយករង អគ្គាធិការរង លោកប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្តសៀមរាប លោក លោកស្រីតំណាងមកពីបណ្ដាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារលេខាធិការដ្ឋាន ក.ប.យ. សរុបចំនួន ៨០ រូប ក្នុងនោះមានបុរសចំនួន ១១ រូប។ ជាមួយគ្នានេះ លោកជំទាវប្រធានក្រុមការងារបញ្រ្ជាបយេនឌ័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈប្រតិភូបានឆ្លៀតឱកាសរៀបចំកម្មវិធីសាសនា នៅវត្តបូព៌ និងកម្មវិធីសប្បុរសធម៌នៅវិទ្យាល័យអប់រំពិសេសសៀមរាប។
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/1-6-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/2-4-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/3-4-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/4-3-1024x711.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/5-2-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/6-3-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/7-3-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/8-3-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/9-4-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/10-4-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2022/10/11-4-1024x768.jpg)