ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នារសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាពរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើអង្គភាពក្រោមឱវាទ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. អំពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាពរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កម្មវិធីសិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យនិងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ កម្មវិធីសិក្ខាសាលានេះបានបញ្ចប់ប្រកបដោយផ្លៃផ្កាល្អ និងស្មារតីទទួលខុសត្រូវខ្ពស់។
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/1-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/2-820x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/3-768x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/004-768x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/04-768x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/4-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/5-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/6-1-1024x768.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/7-1024x769.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/8-1024x629.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/9-768x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/10-1-768x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/11-683x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/12-1-1024x576.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/13-1024x577.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/14-1024x576.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/15-1024x577.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/016-2-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/16-2-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/17-2-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/18-2-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/19-1-768x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/20-1-683x1024.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/21-2-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/01/22-2-1-1024x683.jpg)