នៅក្នុងឆ្នាំ២០២១ អង្គភាពសវនកម្មផ្ទៃក្នុងបានរៀបចំរចនាសម្ព័ន្ធស្របទៅតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពក្រោមឱវាទ អ.ស.ហ. និងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋានក្រោមឱវាទរបស់អង្គភាពសវនកម្មផ្ទៃក្នុង ដែលក្នុងនោះមានប្រធានអង្គភាព ០១រូប អនុប្រធានអង្គភាព ០២រូប ប្រធាននាយកដ្ឋាន ០៣រូប អនុប្រធាននាយកដ្ឋាន ០៣រូប ប្រធានការិយាល័យ ០៧រូប និងអនុប្រធានការិយាល័យ ០៦រូប។ ដើម្បីធានាបានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ ថ្នាក់នាយកដ្ឋាន និងថ្នាក់ការិយាល័យត្រូវមានអនុប្រធានយ៉ាងតិចចំនួន ០២រូប ដូចនេះអង្គភាពនឹងធ្វើការវាយតម្លៃទៅលើប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃរចនាសម្ព័ន្ធ ដើម្បីពិនិត្យ និងស្នើសុំតែងតាំងអនុប្រធាននាយកដ្ឋាន និងអនុប្រធានការិយាល័យនៅឆ្នាំ២០២៤ ខាងមុខ។