នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការប្រចាំត្រីមាស និងប្រចាំឆ្នាំនៅបណ្ដាអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាធាតុចូលបន្ថែម ដើម្បីឲ្យសេចក្ដីព្រាងសេចក្ដីណែនាំនេះ មានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ប្រកបដោយផ្លែផ្លា និងស្មារតីទទួលខុសត្រូវខ្ពស់។
