នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ បានដឹកនាំប្រតិភូសវនកម្ម និងសវនករទទួលបន្ទុក បានចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សវនកម្មអនុលោមភាពនៅ ន.គ.ស. សម្រាប់ការិយបរិច្ឆេទ២០២២ ជាមួយតំណាងនៃនិយ័តករគណនេយ្យនិងសវនកម្ម នៅបន្ទប់ប្រជុំ ន.គ.ស. អគារ “ក” ជាន់ទី១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជាលទ្ធផលកិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១០ :៤០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។