នៅព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានប្រតិភូសវនកម្មនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំ “កិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៣” ដោយមានការចូលរួមពីតំណាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ដឹកនាំដោយ លោកស្រី ហេង ច័ន្ទសុភា អគ្គនាយករងនៃ ន.អ.ប. អមដោយសហការីចំនួន ១២រូប។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១០:០០ នាទី និងបានបញ្ចប់នៅម៉ោង ១១:៣០ នាទីព្រឹកនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កានិងស្មារតីទទួលខុសត្រូវខ្ពស់។