នៅព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានប្រតិភូសវនកម្មនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំ ”កិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៣” ដោយមានការចូលរួមពីតំណាងនិយ័តករគណនេយ្យនិងសវនកម្ម ( ន.គ.ស.) ដឹកនាំដោយ លោកស្រី នាន បូនី ជាអគ្គនាយករងនៃ ន.គ.ស. អមដោយសហការីចំនួន ៦រូប។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ៨:៣០ នាទី និងបានបញ្ចប់នៅម៉ោង ១០:០០ នាទីព្រឹកនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។