នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ជាមួយក្រុមការងារបច្ចេកទេសនៃ អ.ស.ហ. ដើម្បីពិនិត្យ និងផ្តល់យោបល់លើ ១.សេចក្ដីព្រាងឯកសារទស្សនាទានស្តីពី យន្តការតាមដាននិងវាយតម្លៃសមិទ្ធកម្មរបស់ អ.ស.ហ. ២.សេចក្តីព្រាងទម្រង់តាមដានវឌ្ឍនភាពនៃការអនុវត្តទិសដៅនឹងកម្មវិធីការងារឆ្នាំ២០២២ របស់ អ.ស.ហ.
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ អគ្គលេខាធិការដ្ឋាន និយ័តករធានារ៉ាប់រង និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/1-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/2-2-1024x596.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/3-1024x577.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/4-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/5-2-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/6-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/7-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/8-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/9-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/10-1-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/12-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/11-1024x577.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/03/13-1-1024x577.jpg)