ជំនួបកិច្ចប្រជុំពិភាក្សារវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអ.ស.ហ. និងតំណាងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយលោកអនុប្រធាននាយកដ្ឋាន លោកអនុប្រធានការិយាល័យផែនការ និងបណ្ដុះបណ្ដាល និងសហការី បានជួបប្រជុំពិភាក្សាជាមួយតំណាងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ដែលប្រព្រឹត្តទៅនៅជាន់ទី៩ នៃអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA)។ កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់ប្រកបដោយផែ្លផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។