ភាពគ្រប់គ្រាន់នៃធនធានមនុស្ស

អង្គភាពសវនកម្មផ្ទៃក្នុងមានមន្ត្រីសរុបចំនួន ៥០ រូប ដែលក្នុងនោះមានប្រុស ៣៣ រូប ស្រី ១៧ រូប និងមន្រ្តីជានារីចំនួន ១ រូប និងមានបុរសចំនួន ១រូប បានព្យួរការងារដោយពុំទទួលបានប្រាក់បៀវត្ស និងមានមន្រ្តីមុខងារសាធារណៈជាបុរសចំនួន ២រូប បានផ្ទេរចេញ។ បច្ចុប្បន្នអង្គភាពសវនកម្មផ្ទៃក្នុងមានមន្រ្តីសរុបចំនួន ៤៧រូប ក្នុងនោះមានស្រីចំនួន ១៦រូប ដែលមន្រ្តីរាជការសរុបចំនួន ១៥រូប មន្រ្តីលក្ខន្តិកៈចំនួន ២៦រូប និងភ្នាក់ងាររដ្ឋបាលចំនួន ០៦រូប។ មន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងមានសញ្ញាបត្រ កម្រិតក្រោយឧត្តមសិក្សាចំនួន ២៩រូប។ និងសញ្ញាបត្រកម្រិតឧត្តមសិក្សាចំនួន ១៧រូប អង្គភាពសវនកម្មផ្ទៃក្នុងមានប្រធានចំនួន ១ រូប អនុប្រធានចំនួន ២ រូប និងប្រធាននាយកដ្ឋានចំនួន ៣ រូប។ នាយកដ្ឋានកិច្ចការទូទៅ មានមន្រ្តីសរុបចំនួន ២រូប នាយកដ្ឋានសវនម្មទី១ មានមន្ត្រីសរុ​បចំនួន ១០ រូប និងនាយកដ្ឋានសវនកម្មទី២ មានមន្រ្តីសរុបចំនួន ១០​ រូប។