វគ្គបំប៉នអំពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ (ACL) កម្រិត ៣ ជូនមន្រ្តីក្រោមឱវាទ អ.ស.ហ.

នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ គ.ស. ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ., អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរៀបចំវគ្គបំប៉នអំពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ (ACL) កម្រិត ៣ ជូនមន្រ្តីក្រោមឱវាទ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ វគ្គបំប៉ននេះ​ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីនីតិវិធីក្នុងការស៊េីបអង្កេត​ប្រឆាំងអំពើពុករលួយ​ដែលប្រព្រឹត្តទៅមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទ អ.ស.ហ.​ សរុបចំនួន ១៩ រូប និងមន្ត្រីរបស់អង្គភាពប្រឆាំងអំពុករលួយសរុបចំនួន ២០៥ រូបផងដែរ។