នាថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយ លោក នួន សំរតនា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមការសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

សិក្ខាសាលានេះ មានគោលបំណងដេីម្បីធ្វេីសុខដុមនីយកម្មការងារទំនាក់ទំនង និងផ្សព្វផ្សាយ និងដេីម្បីធានាបាននូវសង្គតិភាព ប្រសិទ្ធភាព ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពនៃការអនុវត្តគោលនយោបាយ ព្រមទាំងធានាថាប្រជាពលរដ្ឋ ក៏ដូចជាអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គមទទួលបានព័ត៌មានគ្រប់គ្រាន់ ត្រឹមត្រូវ ទាន់ពេល និងយល់ពីរបប/កម្មវិធីគាំពារសង្គមដែលរាជរដ្ឋាភិបាលដាក់ចេញ។