នាល្ងាចថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី “រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា​ CEO​ Award 2022” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក បណ្ឌិត​ ហ៊ុន ​ម៉ាណែត នៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីសមោសរនេះ មានការចូលរួមពីសមាជិកគ្រួសារ CEO​ Master Club និងម្ចាស់អាជីវកម្មកម្ពុជា​ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១.លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាក្នុងការចូលរួមចំណែកកសាងសេដ្ចកិច្ចក្នុងស្រុកឱ្យកាន់តែរឹងមាំ

២.ពង្រឹងទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុងចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនងគាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង

៣.លើកទឹកចិត្តសហគ្រិនដែលបានខិតខំប្រឹងប្រែង កសាងសមត្ថភាពរបស់ខ្លួនជាមួយ CEO Master Club ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារ ទៅស្តង់ដា តាមរយៈការផ្តល់ជូន CEO Master Award

៤.ទទួលស្គាល់ស្នាដៃសហគ្រិនឆ្មើមរបស់ CEO Master Club ដែលបានបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅ ស្តង់ដារតាមរយៈការផ្តល់ជូន Outstanding CEO Award។