កម្មវិធីប្រកួតប្រជែង

ដើម្បីជំរុញការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. គ្រោងនឹងដាក់ឱ្យដំណើរការកម្មវិធីប្រកួតប្រជែង ការយល់ដឹងពីការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងដល់មន្រ្តីនៃអង្គភាពក្រោមឱវាទ អ.ស.ហ. ក្នុងឆ្នាំ២០២៤នេះ។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃកិច្ចដំណើរការនៃកម្មវិធីប្រកួតប្រជែង អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានសិក្សាស្រាវជ្រាវក្របខ័ណ្ឌស្តីពីការអនុវត្តកម្មវិធី និងដកស្រង់បទបពិសោធន៍នៃការអនុវត្តផងដែរ ក្នុងការសម្រេចឱ្យបានការរៀបចំនូវគោលការណ៍ណែនាំស្ដីពីលក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងប្រជែងលើការអនុវត្តការងារសវនកម្មផ្ទៃក្នុង។