នារសៀលថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.បានបន្តដំណើរការកិច្ចប្រជុំជាលើកទី ២ ដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍សវនកម្មនៅអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. របស់សវនករទទួលបន្ទុកក្រោយពីបានបន្ថែមនីតិវិធីសវនកម្មរួច។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានធ្វើការវាយតម្លៃទទួលយកលទ្ធផលសវនកម្មរបស់សវនករទទួលបន្ទុក និងបានណែនាំឱ្យសវនករទទួលបន្ទុកធ្វើការកែសម្រួលនូវបញ្ហាបច្ចេកទេសបន្តិចបន្ទួច។
កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។