នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។ ក្នុងឱកាសនេះ ឯកឧត្តមប្រធានអង្គភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងបានផ្តល់អនុសាសន៍ណែនាំទិសដៅការងារបន្តអនុវត្តសម្រាប់ត្រីមាសបន្ទាប់។ ជាទីបញ្ចប់, ឯកឧត្តមប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម ដោយទទួលបានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។
………………………………….