Month: August 2023

ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីធ្វើបទបង្ហាញក្រោមប្រធានបទ “ការគ្រប់គ្រងទ្រព្យ” ក្នុងវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច

នៅព្រឹកថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីធ្វើបទបង្ហាញក្រោមប្រធានបទ "ការគ្រប់គ្រងទ្រព្យ".....

កិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មរបស់ និយ័តករសន្តិសុខសង្គម និងនិយ័តករគណនេយ្យនិងសវនកម្មសម្រាប់ឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដំណើរការកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មរបស់.....

កិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មរបស់ និយ័តករបរធនបាលកិច្ច និងនិយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់ឆ្នាំ ២០២៣

នាព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍សវនកម្ម របាយការណ៍ពិនិត្យឡើងវិញ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍សវនកម្មឆ្នាំ២០២៣ ....

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នារសៀលថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។....

ពិធីចុះអនុស្សារណៈនៃការយោគយល់(MOU) រវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) និងអាជ្ញាធរសេវាហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេសុី(OJK)

នាថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំមន្ត្រីជំនាញចូលរួម “ពិធីចុះអនុស្សារណៈនៃការយោគយល់(MOU) រវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) និងអាជ្ញាធរសេវាហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេសុី(OJK)...