Month: August 2024

កម្រងរូបថតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

កម្រងរូបថតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្ដីព្រាងរបាយការណ៍សវនកម្មនៅអង្គភាពក្រោមឱវាទចំនួន ២

នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្ដីព្រាងរបាយការណ៍សវនកម្មនៅអង្គភាពក្រោមឱវាទចំនួន ២ រួមមាន ៖ ១. សេចក្ដីព្រាងរបាយការណ៍សវនកម្មនៅ ន.គ.ស. សម្រាប់ការិយបរិច្ឆេទ២០២៣ និង២. សេចក្ដីព្រាងរបាយការណ៍សវនកម្មនៅ ន.ស.ស. សម្រាប់ការិយបរិច្ឆេទ២០២៣...

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃ ’យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០”

នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោកអនុប្រធានអង្គភាព និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃ ’យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល...