កិច្ចប្រជុំស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតម្រូវការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តការងារសវនកម្ម និងការងារចរន្តរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតម្រូវការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តការងារសវនកម្ម និងការងារចរន្តរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ និងតម្រង់ទិសជាយុទ្ធសាស្រ្តជូនដល់មន្រ្តី...
