នៅព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានប្រតិភូសវនកម្មនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំ “កិច្ចប្រជុំបើកដាក់ឱ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៣” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលដឹកនាំដោយ ឯកឧត្តម សៀង ធីរិទ្ធ អមដោយលោកជំទាវ សុខ សុគន្ធជីវី ជាអគ្គនាយករង នៃ ន.ម.ក. ព្រមទំាងសហការីចំនួន ០៦ រូប។
កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ០៩:០០ នាទី និងបានបញ្ចប់នៅម៉ោង ១០:០០ នាទី នាព្រឹកថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។