នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៣ ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ កសហវ បានផ្តល់ វគ្គបណ្តុះបណ្តាលដល់មន្រ្តីអង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. អំពីទិដ្ឋភាពរួមនៃការអនុវត្តការងារសវនកម្មផ្ទៃក្នុងជូនមន្ត្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. នៅទីតាំងអគារ អ.ស.ហ. ជាន់ទី៩។ កម្មវិធីបណ្តុះបណ្តាលនេះ បានទទួលការបង្ហាត់បង្រៀនដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. រួមជាមួយមន្ត្រីជំនាញសរុបប្រមាណ ៤០ រូប។