នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍សវនកម្ម របាយការណ៍ពិនិត្យឡើងវិញ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រេីប្រាស់ភាគទានប្រចាំឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុក និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីរៀបចំរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងប្រើប្រាស់ភាគទានប្រចាំឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១១ៈ៣០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។