នារសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងបេសកកម្មរៀបចំកម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងកម្រិតផ្ទៃក្នុងស្តីពី “គោលការណ៍ណែនាំស្តីពីសវនកម្មហិរញ្ញវត្ថុ” “សេចក្តីណែនាំស្តីពីយន្តការនិងនីតិវិធីសវនកម្មហិរញ្ញវត្ថុ” និង “សេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍សវនកម្មហិរញ្ញវត្ថុ” នៅខេត្តសៀមរាប ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដំណើរដោយសហការីបានឆ្លៀតពេលចូលថ្វាយបង្គំសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គង់នៅវត្តរាជបូរណ៍ ដើម្បីស្តាប់ឱវាទរបស់សម្តេច។ ជាមួយគ្នានេះដែរ ជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក៏បានរៀបចំប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃចំនួន ១០២ អង្គ គង់នៅវត្តរាជបូរណ៍ផងដែរ។