នាព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្រោមប្រធានបទ “ការគ្រប់គ្រងទ្រព្យ និងការរៀបចំបញ្ជិកាគណនេយ្យ” ក្នុងកម្មវិធី “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៥” ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា សម្រាប់ក្រុមហ៊ុនបរធនបាល, ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន ដែលប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។