ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងសហការី បានអញ្ជើញអមដំណេីរឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋាន អ.ស.ហ. ចូលរួមកម្មវិធីគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលបានទទួលមរណៈភាពកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សូមសម្តែងនូវការសោកស្តាយជាទី បំផុតជាមួយក្រុមគ្រួសារចំពោះការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ជាទីគោរព និងស្រឡាញ់ និងសូមដួង វិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ទេសាភិបាលកិត្តិយស បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។