នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួល​បានការ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាព​សវនកម្មផ្ទៃក្នុងនៃអាជ្ញាធរ​សេវា​ហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាព​សវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជា​ប្រធានប្រតិភូសវនកម្ម​បាន​ដឹកនាំសមាជិកប្រតិភូសវនកម្ម​ចូលរួមកិច្ចប្រជុំជាមួយនិយ័តករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ដឹកនាំដោយលោកស្រី ហេង ច័ន្ទសុភា អគ្គនាយករងនៃ ន.អ.ប. អមដោយសហការី ក្នុងគោលបំណង​បើក​ដាក់ឲ្យដំណើរការកម្មវិធី​សវនកម្ម​ឆ្នាំ២០២៥។ កិច្ចប្រជុំ​បាន​ចាប់ផ្ដើម​នៅ​ម៉ោង ១៤:០០ នាទី​រសៀល និង​បានបញ្ចប់នៅ​ម៉ោង ១៤:៥០ នាទី​រសៀល​នាថ្ងៃដដែល។ កិច្ចប្រជុំត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា និងស្មារតីទទួលខុសត្រូវ​ខ្ពស់។