នារសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំសមាជិកប្រតិភូសវនកម្ម និងសវនករទទួលបន្ទុក ចូលរួមកិច្ចប្រជុំជាមួយនិយ័តករសន្ដិសុខសង្គម (ន.ស.ស.) ដែលដឹកនាំដោយ លោកស្រី ថន កេណ្ណារ័ត្នអគ្គនាយករងនៃ ន.ស.ស អមដោយសហការី ក្នុងគោលបំណងបើកដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៥ និងការតាមដានការអនុវត្តអនុសាសន៍សវនកម្មគ្រាមុន។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១៥:១៥ នាទីរសៀល និងបានបញ្ចប់នៅម៉ោង ១៦:០០ នាទីរសៀលនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។