នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់ការណែនាំលើសេចក្តីព្រាងទម្រង់នៃការធានាគុណភាពសវនកម្ម។ ជាលទ្ធផលប្រធានគណៈកម្មការចំពោះកិច្ចបានផ្តល់ជាអនុសាសន៍ណែនាំ និងធាតុចូលមួយចំនួនដើម្បីបំពេញបន្ថែមផងដែរ។ ជាចុងបញ្ចប់ ប្រធានគណៈកម្មការចំពោះកិច្ច បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១០:៤៥ នាទី ប្រកបដោយផ្លៃផ្កា។