នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួនពីរ (២) រួមមាន៖ ១).សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីក្នុងការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និង២).សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់នូវអនុសាសន៍ណែនាំដើម្បីបំពេញបន្ថែមលើខ្លឹមសារនៃសេចក្ដីព្រាងសេចក្តីណែនាំនេះឲ្យកាន់តែមានភាពពេញលេញនិងអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។