នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែឧសភា គ.ស. ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រួមជាមួយសហការីនៃអង្គភាពសវនកម្មផ្ទៃក្នុង​ បានរៀបចំកម្មវិធីសប្បុរសធម៌នៅអង្គការវិទ្យាស្ថានអភិវឌ្ឍវប្បធម៌ខ្មែរដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពតដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កុមារកំព្រាដែលកំពុងស្នាក់នៅក្នុងវិទ្យាស្ថាន។ នៅក្នុងជំនួបគ្នានេះ អង្គភាពសវនកម្មផ្ទៃក្នុងបានរៀបចំជាអាហារថ្ងៃត្រង់​ និងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមានដូចជា៖ អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអុីវ ស្ករ អំបិល ប៊ីចេង ប្រេងឆា និងគ្រឿងទេសមួយចំនួន​ ជូនដល់កុមារកំព្រាដែលកំពុងរស់នៅក្នុងអង្គការផងដែរ។ កម្មវិធីបានបញ្ចប់នៅម៉ោង
១២:៣០ នាទីរសៀល ប្រកបដោយសេចក្តីសោមនស្សរីករាយ។