នារសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធវិភាគទិន្នន័យនៃការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន ការប្រើប្រាស់ភាគទានប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាពក៏បានផ្តល់ជាអនុសាសន៍ណែនាំដើម្បីបំពេញបន្ថែមលើខ្លឹមសារនៃសេចក្ដីព្រាងសេចក្តីណែនាំនេះផងដែរ។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៤:០០ នាទីប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។