នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទី លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ២០២៥-២០២៨ ដោយមានការចូលរួម​ពី​ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តី​ជំនាញ​នៃអង្គភាព​សវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធាន​អង្គភាព និងអង្គប្រជុំ បានកែសម្រួល និងផ្តល់ជាធាតុចូល​មួយចំនួន​ដើម្បីឲ្យសេចក្ដី​ព្រាង​ផែនការ​នេះ​មានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ ជាចុងបញ្ចប់ លោកអនុប្រធាន​អង្គភាព ក៏បានថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹកនាំ និង​មន្រ្តី​ជំនាញទាំងអស់ ដែលបានខិតខំ​ប្រឹងប្រែងអនុវត្តការងារ​ប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅ​វេលា​ម៉ោង ១០:៣០ នាទីព្រឹក ប្រកបដោយផ្លែផ្លា និងស្មារតីទទួល​ខុសត្រូវខ្ពស់។
………………………………….