នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទី ព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្ដីព្រាងផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២៥-២០២៨ ដោយមានការចូលរួម​ពីលោកអនុប្រធានអង្គភាព​ថ្នាក់ដឹកនាំ​នាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តី​ជំនាញ​នៃអង្គភាព​សវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាធាតុចូលបន្ថែម​​ ​ដើម្បីឲ្យសេចក្ដី​ព្រាង​ផែនការ​នេះ​មានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព ក៏បានថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹកនាំ និង​មន្រ្តី​ជំនាញទាំងអស់ ដែលបានខិតខំ​ប្រឹងប្រែងអនុវត្តការងារ​ប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅ​វេលា​ម៉ោង ១១:៣០ នាទី ព្រឹក ប្រកបដោយផ្លែផ្លា និងស្មារតីទទួល​ខុសត្រូវខ្ពស់។
………………………………….