នារសៀលថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសវនកម្ម២០២៦-២០២៨ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំ និងធាតុចូលមួយចំនួនដល់មន្រ្តីជំនាញសម្រាប់ប្រើប្រាស់ក្នុងការកែសម្រួលសេចក្តីព្រាងខាងលើនេះផងដែរ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។