នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានអង្គភាព តំណាងនាយកដ្ឋាន ការិយាល័យ ព្រមទាំង សមាជិក សមាជិកា ចំណុះអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ជាច្រើនរូបផងដែរ។ កញ្ញា ធាង សុធារ៉ា ជាសមាជិកក្រុមការងារយេនឌ័រនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានធ្វេីសេចក្តីរាយការណ៍សង្ខេបអំពីរបាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សម្រាប់រយៈពេល ៣ឆ្នាំ(២០២២-២០២៤) និងរបាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សម្រាប់ឆ្នាំ២០២៥។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឈុន សម្បត្តិ បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះតួនាទីស្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីឆន្ទៈ មនសិការ និងការទទួលខុសត្រូវខ្ពស់។
………………………………….