នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា គ.ស.២០២៦ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំ​ សិរីសួស្តីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០​ នៅទីស្តីការ​ អ.ស.ហ.
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ម៉ី​ វ៉ាន់​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ)​ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ អ.ស.ហ.​ និងឯកឧត្តម​ ងី​ តាយី​ រដ្ឋលេខាធិការ​ កសហវ​ និងមានការអញ្ជេីញចូលរួមពីឯកឧត្តមបណ្ឌិត​ រដ្ឋលេខាធិការទទួលបន្ទុកជាអគ្គនាយក​ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយក​ ឯកឧត្តមអគ្គនាយក​ និងឯកឧត្តម​ លោកជំទាវ​ ជាសមាជិក-សមាជិកាក្រុមប្រឹក្សានៃ​ អ.ស.ហ.​ ព្រមទាំង​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាថ្នាក់ដឹកនាំ​ និងជាមន្រ្តីនៃនិយ័តករ​ និងអង្គភាពក្រោមឱវាទ​ អ.ស.ហ.។
………………………………….