នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ព្រមទាំងសហការី បានអញ្ជើញចូលរួមជាគណធិបតីក្នុងវេទិកាស្តីពី “មុខងារសវនកម្ម” ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក។ ក្នុងឱកាសនេះផងដែរ មន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុង ក៏បានចូលរួមធ្វើជាវាគ្មិន និងចូលរួមក្នុងវេទិកាពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីការអនុវត្តការងារសវនកម្មផ្ទៃក្នុង ជូនដល់និស្សិត ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់និសិ្សតក្នុងការសិក្សាមុខវិជ្ជាគណនេយ្យ សវនកម្ម និងឱកាសការងារ ដោយមានការចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ព្រមទាំងតំណាងពីបណ្តាស្ថាប័នដែលស្ថិតក្នុងវិស័យសវនកម្មផងដែរ។ កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទីរសៀល ប្រកបដោយផ្លែផ្កា
………………………………….