នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាពលើសេចក្ដីព្រាងសេចក្តីណែនាំចំនួន២ (ពីរ) រួមមាន៖ ១).សេចក្ដីព្រាងសេចក្តីណែនាំស្ដីពីយន្តការនិងនីតិវិធីនៃការរៀបចំក្របខ័ណ្ឌបទប្បញ្ញាត្តិ ២). សេចក្ដីណែនាំស្ដីពីយន្តការនិងនីតិវិធីនៃការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់អនុសាសន៍ណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញ ដើម្បីកែលម្អលើសេចក្តីព្រាងសេចក្តីណែនាំទាំងពីរខាងលើ ឲ្យមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ បានបញ្ចប់ នាវេលាម៉ោង១២:០០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។
………………………………….
