នាព្រឹក ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២៣-២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន និងអង្គប្រជុំបានផ្តល់ធាតុចូលមួយចំនួនដល់ការិយាល័យជំនាញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែសម្រួលសេចក្តីព្រាងរបាយការណ៍ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១:៣០នាទី ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។
………………………………….