នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយសហការី បានទទួលជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសហការគ្នា។