នាព្រឹកថ្ងៃចន្ទ ​១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាព សមិទ្ធកម្ម និងហិរញ្ញវត្ថុរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញដើម្បីរៀបចំកែសម្រួលបន្ថែមលើសេចក្ដីព្រាងសេចក្តីណែនាំខាងលើ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ នឹងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ បានបញ្ចប់នាវេលាម៉ោង ១១:៣០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។