នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាព​សវនកម្មផ្ទៃក្នុង​នៃ​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិន​មែន​ធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាព​​ដើម្បីពិនិត្យ និងផ្តល់​យោបល់​លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដី​ពីការរៀបចំ​របាយការណ៍​ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការ​ប្រចាំត្រីមាស និងប្រចាំឆ្នាំនៅបណ្ដា​អង្គភាពក្រោមឱវាទ​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ របស់អង្គភាព​សវនកម្មផ្ទៃក្នុងនៃ​អាជ្ញាធរសេវា​ហិរញ្ញវត្ថុ​មិនមែនធនាគារ (អ.ស.ហ.) ដោយមានការចូលរួម​ពី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តី​ជំនាញ​​​នៃអង្គភាព​សវនកម្មផ្ទៃក្នុង។ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់​ជា​ធាតុ​ចូល​បន្ថែម​​ ​ដើម្បីឲ្យសេចក្ដីព្រាង​សេចក្ដីណែនាំ​នេះ មាន​ភាព​ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាច​អនុវត្ត​បាន។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព ក៏​បាន​ថ្លែង​​អំណរគុណ​ដល់ថ្នាក់ដឹកនាំ និង​មន្រ្តី​ជំនាញ​ទាំងអស់ ដែលបានខិតខំ​ប្រឹងប្រែងអនុវត្តការងារ​ប្រកប​ដោយស្មារតី​ទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំ​ត្រូវ​បានបញ្ចប់នៅ​វេលា​ម៉ោង ១១:៣០ នាទីព្រឹក ប្រកបដោយផ្លែផ្លា និងស្មារតីទទួល​ខុសត្រូវខ្ពស់។