នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើការរៀបចំ “សេចក្តីព្រាងសេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃហានិភ័យផ្ទៃក្នុងនៃបណ្តាអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានទទួលយក និងផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីជំនាញសម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួល ការរៀបចំសេចក្តីព្រាងសេចក្តីណែនាំខាងលើឲ្យមានភាពពេញលេញផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី និងភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១២:00 នាទី ប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។